នៅថ្នាក់ខ្មែរលើកនេះ ខ្ញុំបានរៀនអំពី ថ្នាក់ពាក្យ។ លោកគ្រូខ្ញុំបានចែកពួកខ្ញុំទៅជា១១ក្រុមដើម្បីធ្វើការស្រាវជ្រាវពីអំពីប្រភេទនៃថ្នាក់ពាក្យទាំងអស់។ ប្រភេទនៃថ្នាក់ពាក្យមាន នាម គុណនាម ឧទានស័ព្ទ គុណកិរេយា ឈ្នាប់ សព្វនាម កិរិយាស័ព្ទ ល្បះផ្សំ ធ្នាក់ ល្បះកម្មនិងល្បះកត្តុ។ ពួកខ្ញុំក៏បានធ្វើការស្រាវជ្រាវអស់រយ:ពេលប្រហែល២សប្ដាហ៍។ បន្ទាប់មកខ្ញុំក៏បានឡើងធ្វើបទបង្ហាយទាក់ទងជាមួយនឹង គុណនាម។ បន្ទាប់ពីបានស្ដាប់មិត្តភ័ក្រ្តរបស់ខ្ញុំទាំងអស់បានធ្វើបទបង្ហាយរួចអស់ហើយ លោកគ្រូខ្ញុំក៏បានឲ្យពួកខ្ញុំកត់មេរៀននោះចូលទៅក្នុងសៀវភៅ។ ខ្ញុំបានរៀនថ្នាក់ពាក្យជាច្រើនក្នុងពេលនោះ ហើយខ្ញុំក៏សំណូមពរឲ្យអ្នកឡាំងអស់គ្នារៀនទាក់ទងនិងថ្នាក់ពាក្យផងដែរ។