រឿងខ្លីៗ

រឿងខ្លីៗខាងក្រោមនេះគឺជារឿងដែលខ្ញុំបានតែង សូមចូលរួមអានទាំងអស់គ្នា។

ចំណេះដឹង

        ខ្យល់បក់រវិចៗ ទឹកត្នោតហូរចេញពីផ្ការត្នោតតក់ៗ ព្រះសុរិយាកំពុងអស្ដង្គត។ កម្លុងពេលនោះដែរ មានក្មេងប្រុសម្នាក់អាយុ១០ឆ្នាំកំពុងតែអង្គុយអោបចង្គង់ស្រងូចស្រងាត់ម្នាក់ឯងនៅក្នុងវត្ត។ក្មេងប្រុសនោះមានឈ្មោះថា វិចិត្រ គាត់គឺជាក្មេងកម្រាម្នាក់រស់នៅក្នុងវត្តដែលជាក្មេងវត្ត។ វិចិត្រតែងតែទៅដាក់បាតលោករៀងរាល់ថ្ងៃដើម្បីបានម្ហូបអាហាមកបរិភោគ។ ពេលខ្លះ គាត់តែងតែត្រូវបានក្មេងៗដែលគេមកលេងវត្តបង្អាប់គាត់ដោយសារតែគាត់ជាក្មេងកម្រាហើយ គាត់មិនចេះសរសេរឫុអានពាក្យខ្មែរឡើយ។ ដូច្នេះហើយ ពេលគាត់ទំនេរគាត់តែងតែទៅលួចមើលគេរៀននៅសាលាក្បែរវត្តនេាះ។

        ថ្ងៃមួយវិចិត្រកំពុងមើលគេរៀនតាមមាត់បង្អួចក៏ឮសំលេងជួងបង្លើងសំលេងលើង។គាត់ក៏ប្រញាប់រត់ទៅវត្តដើមបីទៅដាក់បាតជាមួយលោក។រៀបនឹងបានចេញពីសាលាហើយស្រាប់តែមានក្មេងមួយក្រុមពីរបីនាក់បានទាយអាវរបស់គាត់ហើយសួរគាត់ថា៖

៉ តើឯងចង់ទៅណាដែរ   ៉ទាំសំឡេងគ្រហិម

៉ ខ្ញុំប្រយាប់ទៅដាក់បាតជាមួយនឹងព្រះសង្ឃបន្តិច  ៉ដោយខ្លាចៗ

ក្មេងទាំនោះក៏នាំគ្នាសើច

៉ដាក់បាតលោក?  ៉ ពួកគេសួរ

៉ក្មេងវត្ត!  ៉ពួកគេក៏នាំគ្នាសើចបង្អាប់គាត់បន្តទៀត។ កម្លុងពេលនោះគាត់ក៏លួចរត់ទៅវត្តបាត់ទៅ។

       បន្ទាប់ពីដាក់បាតលោកហើយ វិចិត្រក៏បានទៅហូបបាយថ្ងៃត្រង់។ ញុាំបណ្តើរគិតបណ្ដើរ៖

អាត្មាអាញរស់នៅក្នុងវត្តនេះអត់ប្រយោជន៍សោះ។ ខ្ញុំគួរតែត្រូវចេះអានអក្សរនឹងគេនឹងឯង។

         វិចិត្រក៏សុកចិត្តសម្រាច់ចិត្តសុំការអនុយាតិ្តពីព្រះសង្ឃទៅរៀនអក្សរខ្លះ។​ ដូច្នេះ ពេលដែលព្រះសង្ឃមិនមានកិច្ចអ្វីធ្វើ ទ្រង់តែងតែជួយបង្រៀនវិចិត្រភាសាខ្មែរ តាំងពី ចំណេះវិជ្ជាទទេរ រហូតដល់បានការងារធ្វើ។ ទោះបីជាពេលខ្លះ មិនចេះមិនយល់ ឬក៏មានឧបសគ្គបិទបាំងផ្លូវវាសនារប់សគាត់។​ គាត់ក៏នៅខិតខំប្រឹងប្រែងរៀនសូត្រ​ រហូតបានអ្វីៗគ្រប់បានដែលគាត់ត្រូវការ ដូចជា លុយ ផ្ទះសម្បែង ការងារ និងក្រុមគ្រួសារ។​ ទោះបីជាគាត់ បានក្លាយជា អ្នកមានស្ដុកស្ដម្ភ គាត់មិនដែមើលងាយអ្នកដទៃឡើយ។ជាពិសេសគាត់មិនដែលភ្លេចចំណេះវិជ្ជា ដែលព្រះសង្ឃបានប្រទានទៅដល់គាត់ឡើយ។

៉ ចំណេះដឹងអាចផ្លាស់ប្ដូរជីវិតរបស់គ្រប់គ្នាបាន   ៉

———————————————————————————————–

កំណប់នៃការលោភលុន

 

        នៅចុងភូមិមួយ មានផ្ទះក្ទមតូចមួយប្រក់ស្បួវ។ ម្ចាស់ផ្ទះនោះគឺជាបុរសក្រីក្រម្នាក់កំពុងស្ទូចត្រីនៅទន្លេរខ្បែរផ្ទះ។ កំលុងពេលដែលទឹកកំពុងហូរ ស្រាប់តែមានដបថ្មមួយអណ្ដែតមករកគាត់។ គាត់ក៏យកឈើខ្លីមួយមកគៀរយកដបនោះ។ ពេលគាត់បានវាហើយ គាត់ក៏បានបើកគំ៉រ៉បដបហើយបានឃើញេក្រដាស់តូចមួយ។ គាត់ក៏បានបើកមើលក្រដាស់នោះដោយការងើយឆ្ងល់។ នៅក្នុងក្រដាស់នោះក៏មានផែនទីមួយដូចជាផែនទីទៅរកកំណប់។

“អូ! ថ្ងៃនេះប្រហែលជាថ្ងៃសំណាងរបស់ខ្ញុំពិតមែនហើយ!”

 

         បន្ទាប់ពីបានស្ទូចត្រីហើយ គាត់ក៏បានរៀបចំសម្ភារៈរបស់គាត់ហើយធ្វើដំណើរទៅផ្ទះវិញ។ ព្រឹកស្អែក គាត់ក៏បានធ្វើដំណើរទៅក្នុងព្រៃតាមផែនទីនោះ។ គាត់បានធ្វើដំណើរកាត់អូរកាត់បឹង កាត់ព្រៃឈើ ភ្នុំខ្ពស់ៗ រូងភ្នុំងងឹត និងសត្វព្រៃជាច្រើន។ នោះដល់ពេលអធ្រាត្រចូលមកដល់់ គាត់ក៏បានបង្កាត់ភ្លើង ហើយក៏សម្រានលក់លួងទៅ។ នៅពេលកណ្ដាលអាធ្រាត្រ ស្រាប់តែមានសត្វចចកមួយក្បាលដើរមកដម្រង់មករកគាត់។ ដោយសារតែសំឡេងជាន់ស្លឹកឈេឺដែលបានបន្លើងមកពីចចក វាបានធ្វើអោយបុរសម្នាក់នោះភ្ងាក់ឡើង។ បុរសនោះពិតជាភ័យជាខ្លាំង ហើយគាត់ក៏រត់ទៅក្នុងព្រៃកាន់តែជ្រៅ។ចចកនោះក៏រត់តាមគាត់ដែរ។ ចំណែកឯបុរសនោះវិញរត់កាន់តែលឺនទៅៗរហូតដល់គាត់បានឃើញពន្លឺផ្លេកៗមួយនៅខាងមុកផ្លូវគាត់។ ពេលដែលគាត់រត់កាន់តែជិតទៅគាត់បានឃើញថារបស់នោះគឺជាកំណប់ដែលគាត់បានតាមរកតាំងពីដើមមក។

          ដោយភាពលោភលុនគាត់បានអង្គុយចុះហើយរើសមាស និងរបស់មានដម្លៃជាច្រើនរហូតដល់គាត់ភ្លេចថាមានចចករត់តាមគាត់។ ពេលដែលចចកមកដល់ វាក៏បានចាប់សុីបុរសនោះរហូតដល់គ្មានសាកសព។

 

“ការលោភលុនអាចបន់ផ្លាយចជីវិតរបស់យើងបាន។

ថ្នាក់ពាក្យ

          នៅថ្នាក់ខ្មែរលើកនេះ ខ្ញុំបានរៀនអំពី ​ថ្នាក់ពាក្យ។​​ លោកគ្រូខ្ញុំបានចែកពួកខ្ញុំទៅជា១១ក្រុមដើម្បីធ្វើការស្រាវជ្រាវពីអំពីប្រភេទនៃថ្នាក់ពាក្យទាំងអស់។ ប្រភេទនៃថ្នាក់ពាក្យមាន នាម គុណនាម ឧទានស័ព្ទ គុណកិរេយា ឈ្នាប់ សព្វនាម កិរិយាស័ព្ទ ល្បះផ្សំ ធ្នាក់​  ល្បះកម្មនិងល្បះកត្តុ។ ពួកខ្ញុំក៏បានធ្វើការស្រាវជ្រាវអស់រយ:ពេលប្រហែល២សប្ដាហ៍។ បន្ទាប់មកខ្ញុំក៏បានឡើងធ្វើបទបង្ហាយទាក់ទងជាមួយនឹង គុណនាម។ បន្ទាប់ពីបានស្ដាប់មិត្តភ័ក្រ្តរបស់ខ្ញុំទាំងអស់បានធ្វើបទបង្ហាយរួចអស់ហើយ​ លោកគ្រូខ្ញុំក៏បានឲ្យពួកខ្ញុំកត់មេរៀននោះចូលទៅក្នុងសៀវភៅ។​ ខ្ញុំបានរៀនថ្នាក់ពាក្យជាច្រើនក្នុងពេលនោះ ហើយខ្ញុំក៏សំណូមពរឲ្យអ្នកឡាំងអស់គ្នារៀនទាក់ទងនិងថ្នាក់ពាក្យផងដែរ។​​​​

កំណាព្យខ្មែរ

នៅថ្នាក់ខ្មែរ លោកគ្រូសុខាដែលជាលោកគ្រូខ្មែរខ្ញុុំ បានបង្រៀនខ្ញុំទាក់ទកខ្ញុំនិងកំណាព្យខ្មែរ។ ខ្ញុំបានរៀនទាក់ទងនិងប្រភេទកំណាព្យខ្មែរនីមួយៗ ហើយនិងការតែងកំណាព្យផងដែរ។ បន្ទាប់មកខ្ញុំបានតែងកំណាព្យមួយប្រភេទឈ្មោះ កំណាព្យពាក្យ១០ ។ កំណាព្យរបស់ខ្ញុំខាងក្រោមនេះដែលខ្ញុំបានតែងមានឈ្មោះថា សិក្សាឲ្យបានត្រឹមត្រូវ ។

 

ខ្ញុំបាទជំរាបសួរដល់អ្នកអានទាំងអស់          ដែលលោកមាន​ចិត្តស្មោះម​កអានកំណាព្យនេះ

អានហើយធ្វើចិត្តឲ្យក្រអូបដូចផ្កាម្លិះ            ពីព្រោះកំណាព្យនេះមានការអប់រំណាស់ ។

សិស្សានុសិស្សកុមារក្មេងៗទាំងឡាយ              ដែលបានមកចំណាយពេលមកអានវាខ្លះ

បើអានវាហើយធ្វើវារហូតដល់ចាស់             ​​​    ធ្វើវាកុំអោយខ្វះទើបបានល្អប្រសើរ ។

រៀនយកវិជ្ជាគឺគោលដៅរបស់យើង                រៀនបានលេខជើងឯកទើបគ្រូយើងសរសើរ

យកចំណេះទៅប្រើកុំយកលុយបម្រើ ​​              ព្រោះថាលុយយើងប្រើមានតម្លៃខ្លាំងណាស់។

ម៉ែឪនៅផ្ទះខំរកលុយឲ្យកូនរៀន                     តែកូនទិញគ្រឿនញៀនចែកមិត្តភក្តិមិនខ្វះ

ចង់បានលុយខ្លាំងពេកក៏ទៅវាយចាស់ៗ      យកលុយចាស់ៗខ្លះលួចទៅទិញគ្រឿនញៀន។

ការសិក្សាធ្វើឲ្យយើងមានអនាគតល្អ             ដូច្នេះគួរបន្តស្ដាប់គ្រូគាត់បង្រៀន

ត្រូវតែផ្តោតអារម្មណ៍ទៅអ្វីដែលយើងរៀន     ព្រោះវាជាជំហានឲ្យពួកយើងសិស្សា។

បើរៀនបានវិជ្ជាកុំភ្លេចគ្រូអាចារ្យ                     ព្រោះថាគាត់នុះណាធ្វើឲ្យយើងថ្លៃថ្លា

ត្រូវចាំមនុស្សមួយទៀតគឺមាតាបិតា                គាត់បានបង្រៀនថាត្រូវធ្វើេជាមនុស្សល្អ។

កំណាព្យមួយនេះត្រូវចប់នៅពេលនេះហើយ    សំុទោសដែលបង្ហើយវាហើយមិនបន្ត

តែសូមអគុណដែលអ្នកអាននៅកំដរ               ធ្វើអោយខ្ញុំត្រេកអរសប្បាយចិត្តក្រៃលែង។