រឿងខ្លីៗខាងក្រោមនេះគឺជារឿងដែលខ្ញុំបានតែង សូមចូលរួមអានទាំងអស់គ្នា។
ចំណេះដឹង
ខ្យល់បក់រវិចៗ ទឹកត្នោតហូរចេញពីផ្ការត្នោតតក់ៗ ព្រះសុរិយាកំពុងអស្ដង្គត។ កម្លុងពេលនោះដែរ មានក្មេងប្រុសម្នាក់អាយុ១០ឆ្នាំកំពុងតែអង្គុយអោបចង្គង់ស្រងូចស្រងាត់ម្នាក់ឯងនៅក្នុងវត្ត។ក្មេងប្រុសនោះមានឈ្មោះថា វិចិត្រ គាត់គឺជាក្មេងកម្រាម្នាក់រស់នៅក្នុងវត្តដែលជាក្មេងវត្ត។ វិចិត្រតែងតែទៅដាក់បាតលោករៀងរាល់ថ្ងៃដើម្បីបានម្ហូបអាហាមកបរិភោគ។ ពេលខ្លះ គាត់តែងតែត្រូវបានក្មេងៗដែលគេមកលេងវត្តបង្អាប់គាត់ដោយសារតែគាត់ជាក្មេងកម្រាហើយ គាត់មិនចេះសរសេរឫុអានពាក្យខ្មែរឡើយ។ ដូច្នេះហើយ ពេលគាត់ទំនេរគាត់តែងតែទៅលួចមើលគេរៀននៅសាលាក្បែរវត្តនេាះ។
ថ្ងៃមួយវិចិត្រកំពុងមើលគេរៀនតាមមាត់បង្អួចក៏ឮសំលេងជួងបង្លើងសំលេងលើង។គាត់ក៏ប្រញាប់រត់ទៅវត្តដើមបីទៅដាក់បាតជាមួយលោក។រៀបនឹងបានចេញពីសាលាហើយស្រាប់តែមានក្មេងមួយក្រុមពីរបីនាក់បានទាយអាវរបស់គាត់ហើយសួរគាត់ថា៖
៉ តើឯងចង់ទៅណាដែរ ៉ទាំសំឡេងគ្រហិម
៉ ខ្ញុំប្រយាប់ទៅដាក់បាតជាមួយនឹងព្រះសង្ឃបន្តិច ៉ដោយខ្លាចៗ
ក្មេងទាំនោះក៏នាំគ្នាសើច
៉ដាក់បាតលោក? ៉ ពួកគេសួរ
៉ក្មេងវត្ត! ៉ពួកគេក៏នាំគ្នាសើចបង្អាប់គាត់បន្តទៀត។ កម្លុងពេលនោះគាត់ក៏លួចរត់ទៅវត្តបាត់ទៅ។
បន្ទាប់ពីដាក់បាតលោកហើយ វិចិត្រក៏បានទៅហូបបាយថ្ងៃត្រង់។ ញុាំបណ្តើរគិតបណ្ដើរ៖
អាត្មាអាញរស់នៅក្នុងវត្តនេះអត់ប្រយោជន៍សោះ។ ខ្ញុំគួរតែត្រូវចេះអានអក្សរនឹងគេនឹងឯង។
វិចិត្រក៏សុកចិត្តសម្រាច់ចិត្តសុំការអនុយាតិ្តពីព្រះសង្ឃទៅរៀនអក្សរខ្លះ។ ដូច្នេះ ពេលដែលព្រះសង្ឃមិនមានកិច្ចអ្វីធ្វើ ទ្រង់តែងតែជួយបង្រៀនវិចិត្រភាសាខ្មែរ តាំងពី ចំណេះវិជ្ជាទទេរ រហូតដល់បានការងារធ្វើ។ ទោះបីជាពេលខ្លះ មិនចេះមិនយល់ ឬក៏មានឧបសគ្គបិទបាំងផ្លូវវាសនារប់សគាត់។ គាត់ក៏នៅខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានអ្វីៗគ្រប់បានដែលគាត់ត្រូវការ ដូចជា លុយ ផ្ទះសម្បែង ការងារ និងក្រុមគ្រួសារ។ ទោះបីជាគាត់ បានក្លាយជា អ្នកមានស្ដុកស្ដម្ភ គាត់មិនដែមើលងាយអ្នកដទៃឡើយ។ជាពិសេសគាត់មិនដែលភ្លេចចំណេះវិជ្ជា ដែលព្រះសង្ឃបានប្រទានទៅដល់គាត់ឡើយ។
៉ ចំណេះដឹងអាចផ្លាស់ប្ដូរជីវិតរបស់គ្រប់គ្នាបាន ៉
———————————————————————————————–
កំណប់នៃការលោភលុន
នៅចុងភូមិមួយ មានផ្ទះក្ទមតូចមួយប្រក់ស្បួវ។ ម្ចាស់ផ្ទះនោះគឺជាបុរសក្រីក្រម្នាក់កំពុងស្ទូចត្រីនៅទន្លេរខ្បែរផ្ទះ។ កំលុងពេលដែលទឹកកំពុងហូរ ស្រាប់តែមានដបថ្មមួយអណ្ដែតមករកគាត់។ គាត់ក៏យកឈើខ្លីមួយមកគៀរយកដបនោះ។ ពេលគាត់បានវាហើយ គាត់ក៏បានបើកគំ៉រ៉បដបហើយបានឃើញេក្រដាស់តូចមួយ។ គាត់ក៏បានបើកមើលក្រដាស់នោះដោយការងើយឆ្ងល់។ នៅក្នុងក្រដាស់នោះក៏មានផែនទីមួយដូចជាផែនទីទៅរកកំណប់។
“អូ! ថ្ងៃនេះប្រហែលជាថ្ងៃសំណាងរបស់ខ្ញុំពិតមែនហើយ!”
បន្ទាប់ពីបានស្ទូចត្រីហើយ គាត់ក៏បានរៀបចំសម្ភារៈរបស់គាត់ហើយធ្វើដំណើរទៅផ្ទះវិញ។ ព្រឹកស្អែក គាត់ក៏បានធ្វើដំណើរទៅក្នុងព្រៃតាមផែនទីនោះ។ គាត់បានធ្វើដំណើរកាត់អូរកាត់បឹង កាត់ព្រៃឈើ ភ្នុំខ្ពស់ៗ រូងភ្នុំងងឹត និងសត្វព្រៃជាច្រើន។ នោះដល់ពេលអធ្រាត្រចូលមកដល់់ គាត់ក៏បានបង្កាត់ភ្លើង ហើយក៏សម្រានលក់លួងទៅ។ នៅពេលកណ្ដាលអាធ្រាត្រ ស្រាប់តែមានសត្វចចកមួយក្បាលដើរមកដម្រង់មករកគាត់។ ដោយសារតែសំឡេងជាន់ស្លឹកឈេឺដែលបានបន្លើងមកពីចចក វាបានធ្វើអោយបុរសម្នាក់នោះភ្ងាក់ឡើង។ បុរសនោះពិតជាភ័យជាខ្លាំង ហើយគាត់ក៏រត់ទៅក្នុងព្រៃកាន់តែជ្រៅ។ចចកនោះក៏រត់តាមគាត់ដែរ។ ចំណែកឯបុរសនោះវិញរត់កាន់តែលឺនទៅៗរហូតដល់គាត់បានឃើញពន្លឺផ្លេកៗមួយនៅខាងមុកផ្លូវគាត់។ ពេលដែលគាត់រត់កាន់តែជិតទៅគាត់បានឃើញថារបស់នោះគឺជាកំណប់ដែលគាត់បានតាមរកតាំងពីដើមមក។
ដោយភាពលោភលុនគាត់បានអង្គុយចុះហើយរើសមាស និងរបស់មានដម្លៃជាច្រើនរហូតដល់គាត់ភ្លេចថាមានចចករត់តាមគាត់។ ពេលដែលចចកមកដល់ វាក៏បានចាប់សុីបុរសនោះរហូតដល់គ្មានសាកសព។
“ការលោភលុនអាចបន់ផ្លាយចជីវិតរបស់យើងបាន។