កំណាព្យខ្មែរ

នៅថ្នាក់ខ្មែរ លោកគ្រូសុខាដែលជាលោកគ្រូខ្មែរខ្ញុុំ បានបង្រៀនខ្ញុំទាក់ទកខ្ញុំនិងកំណាព្យខ្មែរ។ ខ្ញុំបានរៀនទាក់ទងនិងប្រភេទកំណាព្យខ្មែរនីមួយៗ ហើយនិងការតែងកំណាព្យផងដែរ។ បន្ទាប់មកខ្ញុំបានតែងកំណាព្យមួយប្រភេទឈ្មោះ កំណាព្យពាក្យ១០ ។ កំណាព្យរបស់ខ្ញុំខាងក្រោមនេះដែលខ្ញុំបានតែងមានឈ្មោះថា សិក្សាឲ្យបានត្រឹមត្រូវ ។

 

ខ្ញុំបាទជំរាបសួរដល់អ្នកអានទាំងអស់          ដែលលោកមាន​ចិត្តស្មោះម​កអានកំណាព្យនេះ

អានហើយធ្វើចិត្តឲ្យក្រអូបដូចផ្កាម្លិះ            ពីព្រោះកំណាព្យនេះមានការអប់រំណាស់ ។

សិស្សានុសិស្សកុមារក្មេងៗទាំងឡាយ              ដែលបានមកចំណាយពេលមកអានវាខ្លះ

បើអានវាហើយធ្វើវារហូតដល់ចាស់             ​​​    ធ្វើវាកុំអោយខ្វះទើបបានល្អប្រសើរ ។

រៀនយកវិជ្ជាគឺគោលដៅរបស់យើង                រៀនបានលេខជើងឯកទើបគ្រូយើងសរសើរ

យកចំណេះទៅប្រើកុំយកលុយបម្រើ ​​              ព្រោះថាលុយយើងប្រើមានតម្លៃខ្លាំងណាស់។

ម៉ែឪនៅផ្ទះខំរកលុយឲ្យកូនរៀន                     តែកូនទិញគ្រឿនញៀនចែកមិត្តភក្តិមិនខ្វះ

ចង់បានលុយខ្លាំងពេកក៏ទៅវាយចាស់ៗ      យកលុយចាស់ៗខ្លះលួចទៅទិញគ្រឿនញៀន។

ការសិក្សាធ្វើឲ្យយើងមានអនាគតល្អ             ដូច្នេះគួរបន្តស្ដាប់គ្រូគាត់បង្រៀន

ត្រូវតែផ្តោតអារម្មណ៍ទៅអ្វីដែលយើងរៀន     ព្រោះវាជាជំហានឲ្យពួកយើងសិស្សា។

បើរៀនបានវិជ្ជាកុំភ្លេចគ្រូអាចារ្យ                     ព្រោះថាគាត់នុះណាធ្វើឲ្យយើងថ្លៃថ្លា

ត្រូវចាំមនុស្សមួយទៀតគឺមាតាបិតា                គាត់បានបង្រៀនថាត្រូវធ្វើេជាមនុស្សល្អ។

កំណាព្យមួយនេះត្រូវចប់នៅពេលនេះហើយ    សំុទោសដែលបង្ហើយវាហើយមិនបន្ត

តែសូមអគុណដែលអ្នកអាននៅកំដរ               ធ្វើអោយខ្ញុំត្រេកអរសប្បាយចិត្តក្រៃលែង។

Leave a Reply

Your email address will not be published. Required fields are marked *